06 May, 2016

អូនតូច ​របួស​ជើង ប្រហែលជា​មិន​អាច​លេង​ឱ្យ U16 ​បាន​ទេ

អាត អូនតូច ​ កំពុង​តែ​របួស​ជើង​ទាំង​សង​ខាង ដែល​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ជម្រើស​ជាតិ U16 ​រូប​នេះ​មិន​អាច​ចូល​លេង​បាន​... thumbnail 1 summary
អាត អូនតូច​ កំពុង​តែ​របួស​ជើង​ទាំង​សង​ខាង ដែល​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ជម្រើស​ជាតិ U16 ​រូប​នេះ​មិន​អាច​ចូល​លេង​បាន​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។


ក្រុម​ជម្រើស​ជាតិ U16 ​របស់​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ ​ទី​១០​ខែ​ឧសភា​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ មុន​បន្ត​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ថៃ​បន្ត​ទៀត។ ខណៈ​ដែល​ពាន​រង្វាន់ AFF U-16 Championship 2016 ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ ​ពាន​រង្វាន់​មួយ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ដើម្បី​ធ្វើ​ការ​ប្រកួត ដោយ​ទី​មួយ​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់៕

No comments

Post a Comment