04 May, 2016
កក់សណ្ឋាគារ៥០បន្ទប់ដាច់ ព្រោះចង់ជួប Song Joong Ki
Fan ផ្កាប់មុខមួយរូបរបស់ Song Joong Ki នៅក្នុងខេត្ត Xiamen ប្រទេសចិនបានធ្វើឲ្យប្រទេសខ្លួនភ្ញាក់ផ្អើលដោយគេហ៊ានប៉ាវដាច់ សណ្ឋាគារមួយទាំងមូលដោយសង្ឃឹមថានឹងអាចមានឱកាសជួបនឹង Song Joong Ki ដែលជា Idol របស់ខ្លួន។
រឿងភាគកូរ៉េ “Descendants of the Sun” បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាសម្ដែង Song Joong Ki ល្បីខ្ទរខ្ទារពេញអាស៊ីជាពិសេសគឺនៅប្រទេសចិនតែម្ដង។ បណ្ដាញព័ត៌មានចិនបានរាយការណ៍ថា ក្នុងខែឧសភានេះ Song Joong Ki នឹងធ្វើកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួននៅក្នុង ប្រទេសចិន ដែលធ្វើឲ្យអ្នកគាំទ្រស្រីជ្រួលច្របល់មិនស្ទើរ។
ខណៈពេលកំពុងធ្វើការនៅលើអ៊ីនធឺណិត Ly Wu បានឃើញពាណិជ្ជកម្មមួយដោយចៃដន្យ ថា៖ “កក់បន្ទប់សណ្ឋាគារអនឡាញ មានឱកាសឈ្នះសំបុត្រ fan meeting របស់ Song Joong Ki”។ មិនខ្ចីគិតយូរ នារីវ័យក្មេងរូបនេះបានយកប្រាក់សន្សំរបស់ខ្លួនជាយូរមកហើយនោះ មកកក់៥០បន្ទប់គឺមានន័យថានាងបានម៉ៅដាច់សណ្ឋាគារនោះទាំងមូល ដោយសង្ឃឹមថានាងនឹងមានសំណាងបានជួប idol របស់ខ្លួន។ Ly Wu បានសម្ដែងការត្រេកអរថានាងពិតជាអន្ទះសាចង់ជួប Song Joong Ki ខ្លាំងណាស់ហើយក៏មិនស្ដាយនូវអ្វីដែលខ្លួនបានចំណាយនោះដែរ៕
Subscribe to:
Post Comments (Atom)
No comments
Post a Comment